ក្រុមហ៊ុន ផេស៊ីហ្វិក កុំព្យូទ័រ គឺជា​ក្រុម​ហ៊ុន​ដែល​ផ្តល់​សេវាកម្ម​ និង​ដំណោះស្រាយ​ផ្នែកបច្ចេកទេស​កុំ​ព្យូទ័រ។ យើង​មាន​អ្នកបច្ចេកទេស​ផ្នែក​ជួសជុយ តំឡើង និង​តបណ្តាញ​ដែល​មានបទពិសោធន៍​ជាច្រើន​ និង​កំពុង​បម្រើ​សេវាកម្ម​ជូន​អតិធិជន​ជា​ច្រើន​ទូទាំង​ប្រទេស​កម្ពុជា​។ ឥឡូវ​នេះ​យើង​ខ្ញុំ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ហាត់ការ​ (Internship) ជាច្រើននាក់​ដើម្បី​​ចូលរួម​ជាមួយ​យើង​ខ្ញុំ​ តាម​មុខងារ​ដូច​ខាងក្រោម៖

  • ទីតាំង: ភ្នំពេញ
  • ម៉ោង: ពេញម៉ោង (Full-time)
  • មុខតំនែង: ជាង​បច្ចេកទេស​កុំព្យូទ័រ ២នាក់ និង​ជាង​ផ្នែក​ Hardware ២នាក់
  • ថ្ងៃផុតកំណត់: ខែមីនា ២០២៣

១. លក្ខខ័ណ្ឌជ្រើសរើស

  • ប្រុសរឺស្រី អាយុចាប់ពី១៨ឆ្នាំឡើង
  • មិនមាន​បទពិសោធន៍​ក័បាន (ល់ើក​ទឹកចិត្តចំពោះនិស្សិត​ដែលកំពុង​សិក្សា​)
  • មានចំណេះដឹង​ភាសាខ្មែរ និងអង់គ្លេស អាច​ប្រើការបាន
  • អត្តចរិតរួសរាយរាក់ទាក់
  • ស្មោះត្រង់ និងអំណត់ចំពោះការងារ
  • មានចំណេះដឹង​ផ្នែក​កុំព្យូទ័រកាន់តែប្រសើរ

២. មាន​ជំនាញ​បន្ថែម​ផ្នែក​ដូចខាងក្រោម​កាន់តែប្រសើរ

  • តំឡើងកាមេរាសុវត្ថិភាព
  • តំឡើង​ប្រព័ន្ធ ទ្វារសុវត្ថិភាព និង​បច្ចេកទេសពាក់ព័ន្ធ
  • តំឡើង និងតភ្ជាប់​ប្រព័ន្ធ​បណ្តាញ (Network)
  • តំឡើងកម្មវិធី Software និង​តំឡើង​ Hardware
  • តំឡើង​ប្រព័ន្ធ VOIP Server កាន់តែប្រសើរ

១. ការទទួលខុសត្រូវ

  • គ្រប់​គ្រង​លើ​ការ​ផ្តល់​សេវាកម្ម​ជូន​អតិថិជន​ ដែល​ខ្លួន​កំពុង​ផ្តល់​សេវា​
  • អនុវត្តិន៍​ការងារ​តាម​ការ​ណែនាំ​ពីប្រធាន​ក្រុម
  • ធ្វើរបាយការណ៍​ផ្ទាល់ខ្លួន​ប្រចាំថ្ងៃ
  • គោរពពេលវេលាធ្វើការ
  • ដោះស្រាយបញ្ហា​ និង​ចំងល់របស់អតិថិជន​
  • ធ្វើរបាយការណ៌ទៅប្រធានក្រុម

១. ទំនាក់ទនង

បើសិន​លោកអ្នកមានចំណាប់អារម្មណ៌ចូលរួម​ជាមួយ​យើង​ខ្ញុំ សូម​ផ្ញើប្រវត្តិរូបសង្ខេប និងលិខិតឧទ្ទេសនាម (Cover Letter) មក​កាន់អាស័ដ្ឋាន​ដូចខាងក្រោម..

  • អាគារលេខ ៤៦ E0 ផ្លូវលេខ 360 សង្កាត់បឹងកេងកង៣ ខ័ណ្ឌបឹងកេង រាជធានីភ្នំពេញ
  • ទូរស័ព្ទ៖ ០៧៧ ៣៥ ៣៥ ៤៨ / ០២៣ ២១៩ ២៨៩
  • អ៊ីម៉ែល៖ sambath@pacific.com.kh